skip to Main Content
Capture-Website 2
Cover Wedding 2023-min (1)
Capture-Website 2
AK5I9374 (2)
333263639_206227901945747_1637086234378573262_n
previous arrow
next arrow

ប្រវត្តិរបស់យើង

កាលពី​១​០​ឆ្នាំមុន​ ​នៅពេលដែល​ខ្ញុំ​កំពុង​ជិះកង់​ហាត់ប្រាណ​នៅ​ភ្នំពេញ​ ​នា​ព្រឹក​ថ្ងៃសុក្រ​ដ៏​ត្រជាក់​ ​ពេល​នោះ​ខ្ញុំ​ត្រូវការ​ញុំា​ទឹក​ ​ហើយ​ខ្ញុំ​ក៏​ស្វែងរក​ទឹក​ដែល​មានគុណ​ភាព​ល្អ​។​ ​ចុងក្រោយ​ ​ខ្ញុំ​ក៏បាន​សម្រេច​ជ្រើសរើស​យក​ទឹក​ដែល​នាំចូល​មកពី​ក្រៅ​ប្រទេស​។​ ​ប៉ុន្តែ​ទោះជាយ៉ាងណា​ ​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​មិន​សុខ​ក្នុង​ចិត្ត​ ​ខ្ញុំ​ចេះតែ​គិតថា​ ​ចុះ​ហេតុអ្វី​ប្រទេស​កម្ពុជា​យើង​មិន​អាច​ផលិត​ទឹក​ពិសា​ដោយខ្លួនឯង​ ​ដែល​មានការ​ទទួលស្គាល់​ពី​ថ្នាក់​អន្តរជាតិ​?​

ចាប់ពី​ពេល​នោះ​មក​ ​ខ្ញុំ​ក៏បាន​យកគំនិត​មួយ​នេះ​មក​ធ្វើ​ការសិក្សា​ ​រួច​ក៏​បង្កើត​នៅ​ក្រុម​ការងារ​មួយ​ ​ដើម្បី​ចាប់ផ្តើម​បេ​សកម្ម​មួយ​នេះ​។​ ​ជា​សំណាងល្អ​ ​ខ្ញុំ​ទទួល​បានការ​ជួយជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ពី​ក្រុម​ការងារ​ ​ដែល​ពួកគាត់​ពោរពេញ​ទៅ​ដោយ​ការ​តាំងចិត្ត​ ​និង​មាន​សមត្ថភាព​ខ្ពស់​ ​ជាពិសេស​ពួកគាត់​មាន​ភាព​ជឿជាក់​មក​លើ​រូប​ខ្ញុំ​ ​និង​ទស្សនវិស័យ​របស់យើង​។​

អានបន្ថែម...

យើង​ទាំងអស់គ្នា​មាន​មោ​ទ​ភាព​ទៅលើ​ភាព​ជោគជ័យ​កន្លងមក​របស់យើង។​ ​វី​តា​ល់​បាន​បង្កើត​នូវ​ស្តង់​ដារ​មួយ​ដែល​មានការ​ទទួលស្គាល់​ពី​សហគមន៍​ជាតិ​ ​និង​អន្តរជាតិ​។​ ​រហូតមកដល់​សព្វថ្ងៃនេះ​ ​វី​តា​ល់​នៅតែ​ជា​ផលិតផល​នាំមុខ​គេ​នៅ​លើ​ទី​ផ្សារ​ ​ដែល​ផ្តល់​ជូន​ទឹក​ពិសា​ដល់​ប្រជាជន​រាប់​លាន​នាក់​ជា​រៀងរាល់ថ្ងៃ​។​

ខ្ញុំ​ពិតជា​មាន​សេចក្តីរីករាយ​យ៉ាង​ខ្លាំង​ ​ដែល​អាច​ផ្តល់​ជូន​អ្នករាល់គ្នា​ជាមួយ​ផលិតផល​ទឹក​ពិសា​ដែល​ខ្ញុំ​មាន​ភាព​ជឿជាក់។ ​សូម​អរគុណ​សម្រាប់​ការ​ជ្រើសរើស​វី​តា​ល់​។​ ​ជាចុងក្រោយ​ ​ខ្ញុំ​សូមជូនពរ​អ្នក​ទាំងអស់គ្នា​ ​សូម​ទទួលជោគជ័យ​គ្រប់​ភារកិច្ច។

លោកឧកញ៉ា ឡាវ វ៉ាន់
សហស្ថាបនិក
អិន វី ស៊ី ខបភើរេសិន ខូ អិលធីឌី

Read Less

ការប្តេជ្ញាចិត្តរបស់យើង

យើងខ្ញុំ​ពិតជា​មាន​កិត្តិយស​ ​និង​សោមនស្ស​រីករាយ​ ​ក្នុង​ការ​បម្រើ​លោកអ្នក​នូវ​ទឹក​ពិសា​ដែល​លោកអ្នក​ត្រូវការ​។

ចាប់តាំង​ពី​ថ្ងៃ​ដំបូង​មក​ ​វី​តា​ល់​បាន​ដឹង​ច្បាស់​ពី​តួ​រ​នាទី​របស់​ខ្លួន​ក្នុង​ការចូលរួម​ជួយ​សង្គម​។​ ​ដោយ​ជឿជាក់​ទៅលើ​ទ​ស្សនៈ​មួយ​នេះ​ ​វី​តា​ល់​បាន​ផ្តូ​ច​ផ្តើម​នៅ​កម្មវិធី​សប្បុរស​ធម៌​ “​មូលនិធិ​២​៥​៛” ​។​ ​រាល់​ការ​ពិសា​ទឹក​វី​តា​ល់​១​ដប​របស់​លោកអ្នក​ ​គឺ​មានន័យ​ថា​ ​លោកអ្នក​បាន​បរិច្ចាគ​ប្រាក់​ចំនួន​២​៥​៛ ​ជូន​មូលនិធិ​នេះ​។​

អានបន្ថែម…

លោកជំទាវ ជឹង សុគន្ធាវី
នាយិកាប្រតិបត្តិ

បេសកកម្ម

ផ្តល់ជូននូវទឹកពិសាគុណភាពខ្ពស់ សម្រាប់ជីវិតមនុស្ស និងសង្គម

ទស្សនវិស័យ

​ក្លាយទៅជា​ក្រុមហ៊ុន​ជាតិ​ដែល​ត្រូវ​បាន​កោតសរសើរ​ជាងគេ​ ​ក្នុង​វិ​ស័​យ​ផលិត​ទឹក​ពិសា​

គុណតម្លៃទាំង៥

គុណភាព

យើង​​ប្រឹងប្រែង​​បំពេញ​ចិត្ត​អតិថិជននិងភាគីពាក់ព័ន្ធ ​ដោយ​ស្វែងយល់​ពី​តម្រូវ​ការ​របស់​ពួកគេ​ ​និង​ផ្តល់​លទ្ធផល​លើស​ពី​ការ​រំពឹង​ទុក​។

 

លទ្ធផលជាចំបង

យើង​ស្វះស្វែងបង្កើត​ដំណោះស្រាយ ​និង​ជម្នះ​ឧប​ស​គ្គ​ដើម្បី​សម្រេច​លទ្ធផល​។

សុចរិតភាព

យើង​ធ្វើការ​ដោយ​ភាព​ស្មោះត្រង់​ តម្លា​ភាព ​​​និងសច្ចភាព ដោយ​តម្កល់​ផលប្រយោជន៍​រួម​។

ទំនាក់ទំនង

យើងយល់ពី​សារសំខាន់នៃ​​ទំនាក់ទំនង​ ​ជំរុញ​ឱ្យ​មាន​ការសន្ទនា ​និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន។

ភាពជាសហគ្រិន

យើង​ម្ចាស់ការ និងទទួលខុសត្រូវចំពោះអ្វី​ដែល​យើង​ធ្វើ​ ដើម្បី​ផល​ចំណេញ​ និងផលប្រយោជន៍របស់​ ក្រុមហ៊ុន​ ​បុគ្គលិក ​និង​សង្គម ។

ឯកសារបន្ថែម

រូបសញ្ញាវីតាល់ជាអង់គ្លេស

រូបសញ្ញាវីតាល់ជាខ្មែរ

Back To Top