កុមារពិការ ជាង១០០នាក់ បានចូលមើលភាពយន្តទំនើប បែប 3D សម្រាប់កាដូរឆ្នាំថ្មី ពីទឹកបរិសុទ្ធវីតាល់

first3dMovie 01

(ភ្នំពេញ)៖ កុមារពិការ កាយសប្បទា ប្រមាណ១៥០នាក់ មកពីសាលាឡាវ៉ាឡា បានទទួលយកបទពិសោធន៍ លើកទីមួយ នៃជីវិតពួកគេ ក្នុងការមើលភាពយន្តទំនើបបែប 3D សម្រាប់ជាកាដូរឆ្នាំថ្មី ដោយកម្មវិធីនេះ ផ្តល់ជូនពី មូលនិធិ ២៥៛ របស់វីតាល់ ។

first3dMovie 41

កម្មវិធី «អគុណវីតាល់ ដែលផ្តល់បទពិសោធន៍កុន3D លើកទីមួយសម្រាប់ខ្ញុំ» បានធ្វើឡើងនៅព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៦នេះ ដឹកនាំដោយ លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុនទឹកសុទ្ធវីតាល់ លោក ចេង ប៊ុនធឿន នាយកប្រតិបត្តិ នៃសាលាឡាវ៉ាឡា ព្រមតំណាងរោងភាពយន្តលេជីន។

កុមារា កុមារីពិការទាំងអស់គឺមកពី សាលាឡាវ៉ាឡា ដែលជាសាលាចំណេះដឹងទូទៅ ពិសេសផ្តល់ការអប់រំ មិនគិតថ្លៃ ចំពោះកុមារ ពិកាកាយសប្បទារ ដ៏ល្បីល្បាញមួយនៅខេត្តកណ្តាល។ សព្វថ្ងៃសាលាមានកុមារពិការ ប្រមាណជិត២០០នាក់ ដែលពួកគេបាន ទទួលការសិក្សាពិសេស ព្រមទាំងការស្នាក់នៅ និងការថែទាំយ៉ាងយក ចិត្តទុកដាក់ពីសាលាថែមទៀតផង ។ ហើយអ្វីដែលពិសេសនោះ គឺមិនត្រឹមតែសិស្សានុសិស្សទេ ដែលពិកា សូម្បី តែលោកគ្រូអ្នកគ្រូជាច្រើននាក់ ដែលបង្រៀននៅសាលាឡាវ៉ាឡាក៏ពិកាដែរ។ ដែលនេះសរបញ្ជាក់ឲ្យឃើញ កាន់ តែច្បាស់ ពីការលើកទឹកចិត្ត ចំពោះជនពិកាយ៉ាងពិតប្រាកដ ដែលគួរតែយកគម្រូតាមគ្រប់ស្ថានប័ន ។

first3dMovie 21first3dMovie 52first3dMovie 33first3dMovie 27

first3dMovie 26first3dMovie 25first3dMovie 36first3dMovie 47

លោកជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន វីតាល់ បានមានប្រសាសន៍ថា ដើម្បីជាការអបអរសាទរ ការឆ្លងឆ្នាំថ្មី មូលនិធិវីតាល់ បានរៀបចំអំណោយមួយ ដែលមិនអាចបំភ្លេចបានដល់ប្អូនៗពិការ ដែលកាដូរនេះនឹង ក្លាយជាការចង់ចាំដ៏ល្អបំផុតសម្រាប់ ពួកគេនាពេលចូលឆ្នាំថ្មីនេះ ។

លោកបន្តថា បន្ទាប់ពីបានមកសាលាឡាវ៉ាឡាដំបូង ក្នុងកម្មវិធីផ្តល់អង្ករ១លានតោនកាលពីសប្តាហ៍មុន បានធ្វើ ឲ្យលោកមានអារម្មណ៍ ក្តុកក្តួល រំជួលចិត្ត និងរំភើបនៅពេលឃើញប្អូនៗកុមារ ដែលខ្លួនកាយពិការមែនពិត តែចិត្ត មិនពិការឡើយ ផ្ទុយទៅវិញពួកគេឆ្លាតៗ និងវៀងវៃ ប្រៀបបានដូចជាសារមួយបញ្ជាប់ប្រាប់ថាពួកគាត់បាន ត្រៀម ខ្លួនរូចជាស្រាច់សម្រាប់ការចូលរួមក្នុងសង្គម ដើម្បីអភិវឌ្ឍ ជាតិកម្ពុជា ដូចមនុស្សទូទៅដែលមានកាយ សប្បទាគ្រប់គ្រាន់ដែរ។

កម្មវិធីលើកនេះ នឹងចូលរួមលើកទឹកចិត្តកាន់តែខ្លាំង ចំពោះសិទ្ធិជនពិកាក្នុងប្រទេសកម្ពុជា ដោយសង្ឃឹមថា សារធាណជនទូទៅ មិនមើលរំលង ចំពោះសម្មភាពជំនួយដល់ជនពិកា និងផ្តល់អធិភាពដល់ពួកគាត់ ឲ្យបាន ពេញ លេញដើម្បីជាការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍប្រទេសជាតិទាំងមួល។

ឆ្លៀងក្នុងឱកាសនោះ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន វីតាល់ ក៏បានគូសបញ្ជាក់ដែលថា ទឹកវីតាល់គឺធានាបាននូវគុណភាព និងអនាម័យ ដែលបានអនុឡោមតាមស្តង់ដារជាតិនិងអន្តរជាតិយោងតាម ដោយយើងយកចិត្តទុកដាក់ក្នុងការ ពិនិត្យគុណ ភាព ជាចំណង។ ជាងនេះទៅទៀតវីតាល់គឺជាក្រុមហ៊ុនខ្មែរ ផលិតដោយជនជាតិខ្មែរ យើងមានមនសិការជាតិ មោទនភាព ជាមួយនឹងទស្សនវិស្ស័យ ដើម្បីឲ្យក្រុមហ៊ុនវីតាល់ក្លាយជា ក្រុមហ៊ុនជាតិដែលទទួលបានការកោត សរសើរ ជាងគេក្នុងវិស្ស័យផលិតផលទឹកពិសា។

តំណាងសាលាឡាវ៉ាឡា លោក ចេង ប៊ុនធឿន ក៏បានបង្ហាញក្តីសា្វគមន៍ យ៉ាងកក់ក្តៅដល់ក្រុមហ៊ុន វីតាល់ ដែលបាន ផ្តល់អំណោយ ដ៏មានតម្លៃមួយនេះ សម្រាប់ប្អូនៗកុមារនៅសាលាឡាវ៉ាឡា ដែលនេះគឺជាលើកទីមួយ ហើយសម្រាប់ពូកគេក្នុងការទទួល យកបទពិសោធន៍ ដ៏គួរឲ្យរំភើបនេះ។ មិនថាតែសិស្សានុសិស្ស ពិការ ប៉ុណ្ណោះទេ សូម្បីតែលោកគ្រូអ្នកគ្រូដែលបម្រើការងារ ក្នុងសាលាក៏រំភើបចិត្តខ្លាំងណាស់ដែល ដែលបាន ទៅមើលកុនបែបទំនើប ព្រោះនេះក៏ជាលើកទីមួយរបស់ពួកគាត់ដូចគ្នា។ ដូច្នេះខ្ញុំតំណាងដល់សិស្សានុសិស្ស និងបុគ្គលិកនៃសាលាឡាវ៉ាឡាទាំងអស់សូមអរគុណវីតាល់យ៉ាងខ្លាំង ។

គួរបេញ្ជាក់ផងដែរថា ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទែ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៌ នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែ ពុះកញ្ជ្រោលផងដែរ។ វីតាល់ប្តេជ្ញាថា នឹងយកកញ្ចក់ថវិការសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជន ទាំងអស់ ទៅធ្វើកម្មវិធីសប្បុរសធម៌ជាច្រើនបន្ថែមទៀត ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំង អស់វិញ ។ ដូច្នេះសូមចងចាំថា គ្រាន់តែជាអតិថិជនវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួម ចំណែក នៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ»

អានពត៌មានបន្ថែម >>

 

Visitors Info

64698
TodayToday492
YesterdayYesterday634
This WeekThis Week1875
This MonthThis Month8063
All DaysAll Days64698
Scroll Up